បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង បានអោយដឹងថា ខេត្តមួយនៅក្នុងអាហ្វ្រិចខាងត្បូង ដែលជាទីកន្លែងមានករណីឆ្លងកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” មានចំនួនឆ្លងកើតឡើងរហូតដល់ច្រើនជាង ៣០០ភាគរយៈ សម្រាប់រយៈ១សប្តាហ៍។
ខេត្ត Gauteng ដែលក្នុងនោះមានទីក្រុង Johannesburg មានអ្នកជំងឺ ៥៨០នាក់ នៅសប្តាហ៍នេះ ដែលស្មើរនឹង ៣៣០ភាគរយៈ គឺលើសសប្តាហ៍ទី១ ដែលមានតែ ១៣៥នាក់ប៉ុណ្ណោះ៕