ផ្ទុះ​ធុង​ហ្គា​ស​នៅ​ភោជនីយដ្ឋាន​មួយ បណ្តាល​អោយ​របួស​មនុស្ស ២​នាក់

0

ភ្នំពេញ​៖ នៅថ្ងៃ​ពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង ១១​និង​២០ នាទី​ថ្ងៃត្រង់ មាន​ករណី​អគ្គី​ភ័យ​មួយ​កន្លែង​បាន​កើតឡើង​នៅ​ភោជនីយដ្ឋាន នឹក​ភូមិ ស្ថិត​ផ្ទះ​លេខ ១២៨C តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ភូមិ​២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមានម្ចាស់​ទីតាំង​ឈ្មោះ​ Yu Qin ភេទ ស្រី អាយុ ៣៦ ឆ្នាំ (​ជនជាតិ ចិន​) មុខរបរ​ ម្ចាស់​ភោជនីយដ្ឋាន ។

ចំពោះមូលហេតុ​ដែលបង្កអោយមានអគ្គិភ័យនោះ គឺបណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស។ ដោយឡែកសម្ភារៈខូចខាតរួមមានឆេះ​សម្ភារ​ប្រើប្រាស់​ក្នុង​កន្លែង​ចំអិនម្ហូប​អស់​បន្តិចបន្តួច និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។ គ្មានករណីស្លាប់​មនុស្សនោះទេ ប៉ុន្តែមានអ្នករបួសស្រាល​មនុស្ស​ចំនួន ០២ នាក់ ដែលមានឈ្មោះ​ដូចជាឈ្មោះ យឿ​ន ពន្លក ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន និងឈ្មោះ ស៊ឹ​ម សុវណ​កណ​ចាន់​ណា​រិ​ទ្ធ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិក​ភោជនីយ​ដ្ខា​ន ។

នៅក្នុងប្រតិបត្តិការណ៍គឺបាន​ប្រេ​ី​ប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យចំនួន ០២ គ្រឿង ពុំ​បាន​ប្រេ​ី​ប្រាស់​ទឹក​ឡើយ ។ ពន្លត់​ចប់នៅ​វេលា​ម៉ោង ១១:៣៥ នាទី​ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ