ពិតណាស់ការឈ្នះពាន Ballon d’Or លើកទី៧របស់ Lionel Messi ដោយនាំមុខ Robert Lewandowski បានធ្វើឱ្យមានមតិរិះគន់មួយចំនួន។ សម្រាប់អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសលោក Darren Bent ជារឿងដ៏សក្ដិសមមួយ ប៉ុន្ដែលោកបានបង្ហាញការងឿងឆ្ងល់ចំពោះខ្សែបម្រើអ៊ីតាលី Jorginho ដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ Top3 បន្ទាប់ពីកីឡាករទាំងពីររូបខាងលើ។
Jorginho ក៏ត្រូវបានរំពឹងដែរថា ជាបេក្ខជនដ៏ស័ក្ដិសមក្នុងការកាន់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ ដែលរៀបចំដោយ France Football ដោយសារគេបានជួយ Chelsea ឈ្នះ UEFA Champions League និងបានរួមចំណែកឱ្យក្រុមជម្រើសជាតិអ៊ីតាលី ក្លាយជាជើងឯក EURO ២០២០។
ទោះជាយ៉ាងណាលោក Bent បានលើកយកហេតុផលមួយចំនួនដែលចាត់ទុកថា កីឡាករអ៊ីតាលីដែលមានកំណើតនៅប្រេស៊ីលរូបនេះ មិនសមឈរនៅតំណែង Top 3 ជាមួយ Messi និង Lewandowski ឡើយ។
អតីតកីឡាករលេងតំណែងប្រយុទ្ធកណ្ដាលរូបនេះ បាននិយាយថា៖ «Jorginho មិនមែនជាកីឡាករល្អបំផុតនៅ Chelsea ហើយក៏មិនមែនជាកីឡាករល្អបំផុត នៅក្នុងក្រុមអ៊ីតាលីដែរ។ គេគ្រាន់តែជាផ្នែកមួយនៃក្រុមដ៏ល្អបំផុតទាំងពីរនេះ តើវាបានធ្វើឱ្យគេក្លាយជាកីឡាករល្អបំផុតទី៣ នៅលើលោកមែនទេ0x017d7»៕