ក្រឡាប់​រថយន្ត​ដឹក​ពលករ​ខ្មែរ​នៅ​ខេត្ត​ស្រះ​កែវ បណ្តាល​អោយ​ស្លាប់ ៥​នាក់ និង​របួស ៨​នាក់

0

ថៃ​៖ នេះ​បើ​យោង​តាម​គេហទំព័រ​ក្ន​ង​ស្រុក​ថៃ បានអោយ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ ២៣:០០ យប់​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ហេតុការណ៍​រថយន្ត​ដឹក​ពលករ​ខ្មែរ បាន​ក្រឡាប់ បណ្តាល​អោយ​មាន​អ្នក​ស្លាប់ ៥​នាក់ និង​របួស ៨​នាក់ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​រង្វង់​មូល​ភូមិ ខ្ល​ង យ៉ា​យ​អ៊ី​ន ឃុំ​វ៉ាំ​ង ថង ស្រុក​វ៉ាំ​ង សំបូ​រណ៍ ខេត្ត​ស្រះ​កែវ​។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​មាន​ពាក់​ស្លាក​លេខ​៤៥៥១​ក្រុង​បាងកក មាន​ដឹក​ពលករ​ខ្មែរ​សរុប​១៣​នាក់ មាន​មនុស្ស​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​៥​នាក់ ក្នុង​នោះ​ស្រី​៣​និង​ប្រុស​២​នាក់ ដែល​ម្នាក់​ក្នុង​នោះ​គឺ​អ្នកបើកបរ សម្រាប់​អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ព​ទ្យ​វ៉ាំ​ង សំបូ​រណ៍​៨​នាក់ ក្នុង​នោះ​របួសធ្ងន់​ម្នាក់ ។

យោង​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ថា ខ្លួន​កំពុង​បើក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ និង​បាន​ឈប់​ម៉ូតូ​និយាយ​ទូរ​សព្ទ័​ក្បែរ​ចំណុច​កើតហេតុ​ផ្លូវ​បំបែ​ជា​៤​ខ្ល​ង យ៉ា​យ​អ៊ី​ន មិន​ដល់​មួយ​នាទី​ផង ក៏​មាន​រថយន្ត​ម៉ាក ភី​ក​អាប់ បើក​សំដៅ​មក​យ៉ាង​លឿន ឃើញ​រថយន្ត​មក​បត់​និង​រេ​ចង្កូត​រួច​ក្រឡាប់​នៅ​លើ​ផ្លូវ​ខាងស្ដាំ​ដៃ និង​ក្រឡាប់​មួយ​ត្រឡប់​ទៀត ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​២​ត្រឡប់ ហើយ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​។ ក្រោយ​កើតហេតុ គាត់​បាន​រាយការណ៍​ទៅ​អង្គភាព​សង្គ្រោះ​៕