បរទេស៖ ការប្រកួតជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup 2022 ត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ តារាងក្រុមលេង ២ល្អ ក៏ត្រូវបានចេញជាផ្លូវការផងដែរ ដោយក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា បានធ្លាក់ទៅដល់លំដាប់ទី៧។
ក្នុងនោះកម្ពុជាមាន ៣ពិន្ទុស្មើរ ៥ក្រុមទៀត ប៉ុន្តែដោយសារក្រុម U23 កម្ពុជាជំពាក់គ្រាប់បាល់ដល់ទៅ២ គ្រាប់ ទើបស្ថិតនៅលេខរៀងទី៧។ នេះប្រសិនបើកម្ពុជា អាចបិទក្រុមហុងកុង ក្នុងលទ្ធផល ៤ទល់នឹង០ ហើយទប់ក្រុមជប៉ុនត្រឹមតែ ៣ទល់នឹង០ នោះកម្ពុជាអាចមានឪកាសទៅលេងវគ្គបន្តបានហើយ។ ទោះបីជាយ៉ាងណាក៏សុំអរគុណក្រុម U23 កម្ពុជាដែលបានខិតខំប្រឹងប្រែង ស្វែងរកកត្តិយសជូនជាតិមាតុភូមិ៕