លោកតា សង ស៊ី​ស សុខចិត្ត​លក់​ផ្ទះ​យក​លុយ​សង់បំណុល ប៉ុន្តែ​មិន​សុំ​ជំនួយ​ជា​ប្រាក់​នោះ​ទេ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ តារា​កំប្លែង សង់ ស៊ី​ស នឹង​ក្រុម​គ្រួសារ បាន​ប្រកាស​លក់​ផ្ទះ ២​ល្វែង​ជាប់​គ្នា ក្នុង​តម្លៃ ២២​ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រាក់​ទៅ​សង់បំណុល ដែល​ជំពាក់​គេ​ជាង ១០​ម៉ឺន​ដុល្លារ​។

លោកតា សង់ ស៊ី​ស នឹង​ក្រុម​គ្រួ​សារបាន​លើកដៃ​សុំ​អោយ​បងប្អូន​ជួយ​ទិញ​ផ្ទះ ប៉ុន្តែ​មិនមែន​សុំ​ជំនួយ​ជា​ប្រាក់​កាក​នោះ​ទេ ព្រោះ​ដោយសារ​ពួក​គាត់​បាន​ជំពាក់​បំណុល​គេ​ជាង ១០​ម៉ឺន​ដុល្លារ​។ ដោយ​គ្មាន​លទ្ធផល​សងបំណុល ព្រោះតែ​រក​ចំណូល​មិនសូវ​បាន ទើប​សម្រេចចិត្ត​លក់​ផ្ទះ​នេះ​។

ក្នុង​នោះ​ដែរ​បើ​យោង​តាម​តារាចំរៀង អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ជំពាក់​បំណុល​នេះ​គឹ​ដោយសារ​តែ​មួយ​រយៈ​មុន​នេះ​គឺ​ខ្ចី​គេ​ទៅ​ព្យាបាល​ជំងឺ​ប្អូន​នៅ​ប្រទេស​វៀតណាម​ផង នៅ​ប្រទេស​ថៃ​ផង នៅ​ខ្មែរ​ផង រហូត​វា​កើន​បំណុល​ច្រើន​បែប​នេះ​៕

ប្រភព៖ Tep Pon