ប្លែក​ៗ…! យន្តហោះ​ដឹក​អ្នកដំណើរ ២​គ្រឿង​រត់​ខុស​បច្ចេកទេស ប៉ះទង្គិច​គ្នា នៅ​ក្នុង​ព្រ​លាន

0

យន្តហោះ A321 មួយ​គ្រឿង បាន​ទៅ​ប៉ះទង្គិច​នឹង​យន្តហោះ ដែល​នៅ​ស្ងៀម​មួយ​គ្រឿង មុន​ពេល​ហោះ​ឡើង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ​។

យោង​តាម​សារព័ត៌មាន VN Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ជើងហោះហើរ QH1621 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways ពី​ទីក្រុង​ហាណូយ ទៅ​កោះ Phu Quoc គ្រោង​នឹង​ចេញដំណើរ​នៅ​ម៉ោង 7 ព្រឹក នៅ​ថ្ងៃ​អង្គារ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ​រត់ កន្ទុយ​របស់​យន្តហោះ​នេះ បាន​បុក​កាប៊ី​ន​យន្តហោះ A321 មួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ក្បែរ​នោះ​។

យន្តហោះ​ទាំង​ពីរ​គ្រឿង​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច ដោយ​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ Phu Quoc បាន​ផ្ទេរ​ទៅ​កាន់ជើង​ហោះហើរ​មួយ​ផ្សេង​ទៀត ដោយ​ពន្យារពេល​ការ​ចាកចេញ​ប្រហែល​ពីរ​ម៉ោង​។

លោក Dinh Viet Thang ប្រធាន​អាជ្ញាធរ អាកាសចរណ៍​ស៊ី​វិល វៀតណាម (CAAV) បាន​និយាយ​ថា អ្នក​បើក​យន្តហោះ ដែល​មាន​កំហុស​ត្រូវ​បាន​ផ្អាក ដោយសារ​ការ​ធ្វេសប្រហែស រង់ចាំ​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​៕