Varane រង​របួស​ត្រូវ​ប្តូរ​ចេញ ខណៈ​ដែល​លេង​បាន​ជាង ៣០​នាទី

0

Raphael Varane ត្រូវ​បាន​ប្តូរ​ចេញពី​ការ​ប្រកួត Champions League របស់ Manchester United ទល់​នឹង Atalanta ជាមួយនឹង​របួស​ជាក់ស្តែង​។

ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី​ទី ៣៨ ។ Varane បាន​ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ភ្លាម​ៗ ហើយ​ត្រូវ​បាន​ជំនួស​ដោយ Mason Greenwood ខណៈ​ដែល Ole Gunnar Solskjaer បាន​ជ្រើសរើស​ប្តូរ​ទំរង់ Man Utd ទៅ​ជា​ខ្សែការពារ ៤ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ជាមួយនឹង​ការ​ការពារ​ប្រាំ​នាក់​។

សូម​ជម្រាប​ថា Man Utd នឹង​ត្រូវ​ជួប Manchester City នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ពួក​គេ​មាន​បី​ពិន្ទុ តាម​ពីក្រោយ​ក្រុម​អ្នក​ជិតខាង​ក្នុង​ក្របខ័ណ្ឌ Premier League៕