ចាប់ផ្តើម​ទទួល​បាន​អំ​ណោ​យ ក្រោយ​ល្បី​ក្នុង​បណ្តាញ​សង្គម​តែ​មួយ​ថ្ងៃ

0

សៀមរាប​៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​តាម​រយៈ​រូបថត​របស់​ក្មួយ​សីហា កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​, ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុមការងារ​តំណាង ឯកឧត្តម កៅ ថា​ច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម កៅ ថា​ច មាន​៖

១/ សៀវភៅសរសេរ ២០០​ទំព័រ ចំនួន ២០​ក្បាល និង​១៦០​ទំព័រ ចំនួន​១០​ក្បាល
២/​ប៉ិច ចំនួន​១​ប្រអប់
៣/ ខ្មៅ​ដៃ ចំ​នួ​យ​១​ប្រអប់
៤/​ជ័រលុប ចំនួន​ឈុត
៥/​កា​តាម ០១
៦/​បន្ទាត់​មួយ​ប្រអប់
៧/​ខ្សែរ​សម្រាប់​ព្យួរ​កាត ចំនួន​២
៨/​អង្ករ​៥០​គីឡូ
៩/​កូន​កង់​ចំនួន​១​គ្រឿង និង
១០/ ថវិការ ចំនួន​២​លាន​រៀល ជូន​ដល់​ក្មួយ​ប្រុស​ឈ្មោះ គង់ សីហា អាយុ​៧​ឆ្នាំ ស្ថិត​នៅ​ភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ជួយ​សម្រួល​ដល់​ភាព​លំបាក​ក្នុង​គ្រួសារ​របស់​ក្មួយ​ប្រុស​។ បន្ថែម​លើ​នេះ ឯកឧត្តម កៅ ថា​ច បានអោយ​ក្រុមការងារ​ស្រាវជ្រាវ​បន្ត​រក​បន្ត​រក​ក្មួយ​ៗ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដូច​ក្មួយ គង់ សីហា ដើម្បី​ឯកឧត្តម កៅ ថា​ច អាច​ធ្វើការ​ជួយ​ឧបត្ថម្ភ​ទាំង​សម្ភារៈ ក៏​ដូច​ជា​ថវិកា​ផង​ដែរ​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK