ត្រៀម​លិខិតឆ្លងដែន​!! ថៃ​បើក​ប្រទេស​ថ្ងៃ​ទី​១ វិច្ឆិកា ហើយ

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ បានអោយ​ដឹង​ថា​លោកនាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាន​បញ្ជាក់​ថា​ប្រទេស​ថៃ និង​បើ​ប្រ​ទស​ទទួលភ្ញៀវ​ទេសចរណ៍​មក​ពី ៤៦​ប្រទេស ដែល​មាន​ស្ថានភាព​កូ​វី​ដ​១៩​ទាប នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​។

លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ទាំងនោះ នៅ​ក្នុង​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ទេ​។

ការ​បង្ហោះ​មាន​អត្ថន័យ​ថា “​ប្រសិនជា​ចាំ​ដល់​អ្វី​ៗ​គ្រប់យ៉ាង​ល្អ​នោះ គឺ​ពួក​យើង​នឹង​យឺត​ពេល ដោយសារ​ភ្ញៀវ​ទេសចរណ៍​និង​ជ្រើសរើស​ទៅ​កន្លែង​ផ្សេង​។ ហានិភ័យ​មួយ គឺ​យើង​ត្រូវ​តែ​ទទួល​។ ខ្ញុំ​គិត​ថា វា​ដូច​ទៅ​នឹង​ប្រ​ទស​ផ្សេង​ទៀត​ដែរ ប្រទេស​ថៃ​មាន​ចំណុច​ល្អ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ហានិភ័យ​នេះ​។ ហើយ​ពួក​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​នេះ​”៕

ប្រភព៖ Bangkok Post