ភ្នំពេញ៖ ក្រោយការប្រកាសអំពីការបើដំណើរការក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលមានលោក Satoshi Saito (សាតូស៊ី សៃតូ) កាលពីពេលថ្មីៗមកនេះ។ ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ នឹងធ្វើនៅរឿងទាំងនេះមុនគេ សម្រាប់លីគបាល់ទាត់កម្ពុជា ២០២២។ ចំនុចដែលត្រូវធ្វើមុនគេនោះរួមមាន៖
១.ការពិត្យរៀបចំច្បាប់ប្រកួតឲ្យបានល្អមួយកម្រិតទៀត ព្រោះនេះជារឿងសំខាន់ដើម្បីឲ្យសមាជិកក្លិបទាំងអស់គោរពតាម
២.ពនិត្យមើលលក្ខន្តិកៈរបស់ក្លិបនីមួយៗ, និងវិធីធ្វើឲ្យមានលក្ខណៈស្ដង់សម្រាប់សមាជិកក្លិបនៅលីគកំពូលជាដើម
៣.ការធ្វើផែនការផ្សព្វផ្សាយ (PR) និងទីផ្សារ( Marketing) ឬ ការធ្វើឲ្យមានភាពទាក់ទាញសម្រាប់លីគកំពូលយើងទៅកាន់ពិភពលោកជាដើម។
គួរបញ្ជាក់ថាលោក សាតូស៊ី សៃតូ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនលីកកម្ពុជា ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លិប Barcelona ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកធ្វើជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងមានតួនាទីជានាយកទីផ្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ៕