មិន​មានការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​រវាង​កម្ពុជា និង​ហុងកុង​នោះ​ទេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ផេ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ប្រទេស​ជប៉ុន​ដែល​ជា​ម្ចាស់ផ្ទះ​ពូ​ល K នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers មិន​មាន​គម្រោង​ផ្សាយ​ផ្ទាល់​ការ​ប្រកួត ក្រៅពី​ការ​ប្រកួត​របស់​ខ្លួន​ទេ (​ជប៉ុន​ជាមួយ​កម្ពុជា ជប៉ុន​ជាមួយ​ហុងកុង​) ហើយ​ការ​ប្រកួត​ដែល​ផ្សាយ​ផ្ទាល់ គឺ​មាន​តែ​លើ​ទូរទស្សន៍ CS Nittele G+ របស់​ជប៉ុន នឹង​មិន​មានការ​ផ្សាយ​បន្ត​ផ្ទាល់​មក​កម្ពុជា​ឡើយ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កំពុង​តែ​ទំនាក់ទំនង​ជាមួយ​សមាគម​បាល់ទាត់​ជប៉ុន ដើម្បី​រក​មធ្យោបាយ​អោយ​បងប្អូន​អ្នកគាំទ្រ​យើង​អាច​ទស្សនាការ​ប្រកួត​បាន​៕

កម្ពុជា v ហុងកុង | ២៣ តុលា ២០២១ | ម៉ោង ១១​ព្រឹក | កីឡដ្ឋាន J-Village, Fukushima
ជប៉ុន v កម្ពុជា | ២៦ តុលា ២០២១ | ម៉ោង ១១​ព្រឹក | កីឡដ្ឋាន J-Village, Fukushima