មេធាវី​តំណាង​ឱ្យ​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​និយាយ​ថា​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​យោធា​បាន​ដាក់​បញ្ជា​លើ​ពួក​គាត់​ព្រោះ​ខ្លាច​មាន​ទំនាក់ទំនង​អាច​បង្ក​ឱ្យ​មាន​អ​ស្ថិរភាព

0

ភូមា​៖ មេធាវី​តំណាង​ឱ្យ​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែតុលា​ថា អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​យោធា​បាន​ដាក់​បញ្ជា​លើ​គាត់​ព្រោះ​ពួក​គេ​និយាយ​ថា​ទំនាក់ ទំនង​របស់​គាត់​អាច​បង្ក​ឱ្យ​មាន​អ​ស្ថិរភាព​។ នេះ​បើ​យោង​តាម​ការ​ចេញ ផ្សាយ​ដោយសារ​ព័ត៌មាន CNA ថ្ងៃ​ទី​១៥ ខែតុលា​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​មិន​បាន​រាយការណ៍​ពី​ការ​វិវត្តន៍​នៃ​សំណុំរឿង​ផ្លូវ ច្បាប់​ជា​ច្រើន​របស់​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ទេ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​បណ្តេញ​ចេញពី​រដ្ឋប្រហារ​កាលពី​ខែ កុម្ភៈ​ហើយ​មេធាវី​របស់​លោក ស្រី​គឺ​លោក​ឃិ​ន​មីង​ហ្សា​វ (Khin Maung Zaw) ជា​ប្រភព​ព័ត៌មាន​សាធារណៈ​តែ មួយ​គត់​ក្នុង​ការ​ជំនុំ​ជម្រះក្តី​និង​សេចក្តីសុខ​របស់​លោក ស្រី​។ គាត់​បាន​និយាយ​នៅ ក្នុង​ហ្វេ​ស​ប៊ុ​កថា គាត់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​និយាយ​ជា មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកការ ទូត អង្គការ​អន្តរជាតិ​និងរ​ដ្ឋា​ភិ បាលបរ​ទេស ហើយ​ការ​ទំនាក់ទំនង​របស់​លោក​ឃិ​ន​មីង​ហ្សា​វ​អាច​បណ្តាល​ឱ្យ​មាន ការ​យាយី​ធ្វើបាប​បុគ្គល​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​និង​អាច​បណ្តាល​ឱ្យ​មាន​កុបកម្ម​និង​ធ្វើ​ឱ្យ​អ​ស្ថិរភាព​សន្តិភាព​សាធារណៈ​។ លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ត្រូវ​បាន​ឃុំ ខ្លួន​នៅ​ក្នុង​ទីតាំង​ដែល​មិន​អាច​បង្ហាញ​បាន​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែកុម្ភៈ​ដោយ​គ្មាន​មធ្យោបាយ​ទំនាក់ ទំនង​ជាមួយ​ពិភព​ខាងក្រៅ ក្រៅពី​មេធាវី​របស់​លោកស្រី​ដែល​លោកស្រី​ជួប​តែ​នៅ​ក្នុង​តុលាការ​ប៉ុណ្ណោះ​៕

ប្រភព៖ ក្រសួងព័ត៌មាន