ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈផេកហ្វេសប៊ុករបស់លោក ឌួង ឆាយ បានសរសេរសារមួយនៅក្នុងហ្វេសប៊ុក ដោយក្នុងន័យចង់អោយអតីតភរិយារបស់ខ្លួនចាក់លះបង់ចោលគ្រឿងស្រវឹង នឹងចំណាយពេលផ្តល់ភាពកក់ក្តៅ នឹងអនាគតល្អសំរាប់កូនៗ។ ក្នុងនោះលោកបានសរសេរយ៉ាង ដូច្នេះថា “ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ”។
គួរបញ្ជាក់ថា កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១កន្លងទៅ មានករណីរថយន្តទំនើប Rolls Royce បានបើកបុករនាំងភ្លើង ក៏ដូចជាបង្គោលភ្លើង។ ហើយរថយន្តនោះ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់អតីតភរិយារបស់លោក ឌួង ឆាយ៕