ប្រទេស​ថៃ​៖ ការ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ក្នុង​កំឡុង​ពេល​ផ្តាសាយ ក៏​អាច​ធ្វើ​អោយ​រក​ឃើញ​កូ​វី​ដ​ផង​ដែរ

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ថៃ បាន​បញ្ជាក់​ថា លទ្ធផល​មិន​ត្រឹមត្រូវ ដែល​បាន​មក​ពី​ការ​ធ្វើ​រហ័ស ស្វែង​កូ​វី​ដ គឺ​មិន​មាន​មក​ពី​បញ្ហា​គុណភាព​នោះ​ទេ ប៉ុន្តែ​វា​មក​ពី​សមត្ថភាព​ដែល​មាន​កំណត់​របស់​ឧបករណ៍​តេស្ត​ទៅ​វិញ​។

លោក​វេជ្ជបណ្ឌិត Supakit Sirilak ដែល​ជា​ប្រធាន នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ថៃ បាន​បញ្ជាក់​ថា លទ្ធផល​ការ​ធ្វើតេស្ត​រហ័ស គឺ​មាន​អាច​ទុកចិត្ត​បាន ដូច​ជា​ការ​ធ្វើតេស្ត​នៅ​ម៉ាស៊ីន​ធំ (PCR) នោះ​ទេ​។

លោក​បាន​បន្ថែម​ថា វា​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើការ​លទ្ធផល​តេស្ត​រហ័ស​មិន​ត្រឹមត្រូវ​។ មូលហេតុ​ទី​១ គឺ​មនុស្ស​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​នៅ​ពេល ពួក​គេ​មាន​ជំងឺ​ផ្តាសាយ​។ ចំណែក​មូលហេតុ​ទី​២ គឺ​មនុស្ស​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​នៅ​ក្នុង​ប្រអប់​។

ការ​ពន្យល់​របស់​នាយកដ្ឋាន​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​ប្រធាន​សុខាភិបាល​សាធារណៈ​នៅ​ខេត្ត​ណា​ខន​ស៊ី​ថា​រ៉ាំ​រ៉ាត់ ដែល​បញ្ជា​ឱ្យ​ផ្អាក​ការ​ប្រើប្រាស់​តេស្ត​រហ័ស​សម្រាប់​នៅ​តាម​ផ្ទះ ដែល​ក្នុង​នោះ​ក៏​មាន​ឧបករណ៍​តេស្ត​រហ័ស​ម៉ាក Lepu​ដោយសារ​តែ​លទ្ធផល​ចេញ​មក គឺ​វា​មិន​ត្រឹមត្រូវ មាន​កំរិត​ខ្ពស់​។

ខេត្ត​នេះ​បាន​ធ្វើ​ប្រៀបធៀប​រវាង​តេស្ត​រហ័ស​ម៉ាក Lepu ទៅ​នឹង​ការ​ធ្វើតេស្ត PCR សម្រាប់​មនុស្ស ៣៩២ ករណី​។ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នៅ​ម៉ាស៊ីន CPR រក​ឃើញ​ករណី​អវិជ្ជមាន​ចំនួន ២២៣ ប៉ុន្តែ​សម្រាប់​តេស្ត​រហ័ស​វិញ​រក​ឃើញ​ករណី​អវិជ្ជមាន​ចំនួន ១២២ ប៉ុណ្ណោះ​។

ឧបករណ៍​នេះ​ក៏​ត្រូវ​បាន​សួរ​ដោយ​សមាគម​គ្រូពេទ្យ​ជនបទ​ផង​ដែរ អំពី​ភាព​ត្រឹមត្រូវ​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ Covid-19 ។

កាលពីមុន សមាគម បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​។ ក្រសួងសុខាភិបាល​បាន​យល់ព្រម​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស Lepu ដោយ​សន្យា​ថា នឹង​តាមដាន​លទ្ធផល​យ៉ាង​យកចិត្តទុកដាក់​៕

ប្រភព៖ Bangkok Post