លោក ឌួ​ង ឆាយ​៖ ខ្ញុំ​ស្តាយ​ទឹកចិត្ត​ដែរ​បារម្ភ និង​អានិត​ណាស់​ស្រី​ដូច​ជា​នាង​

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមា​ន ២:៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ខាងលិច​ស្ពាន​អាកាស​៧​មក​រា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ស៊េរី​ទំនើប ម៉ាក Rolls Royce ដែល​មាន​ស្លាក​លេខ​កម្ពុជា MR.IDOL បាន​បុក​ទ្រូងផ្លូវ នឹង​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់​អស់​មួយ​ដើម​។

ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ស្រាប់តែ​លោក ឌួ​ង ឆាយ បាន​បង្ហោះ​សារ​មួយ​ថា “​អ្នកជា​ម្តាយកូន​ៗ​របស់​យើង ខ្ញុំ​សង្ឃឹមថា​អ្នក​នឹង​មិន​មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ចុះ​។ អានិតកូន​ៗ​យើង​”​។ នេះ​អាច​អោយ​យើង​សន្និដ្ឋាន​បាន​ថា​រថយន្ត​ខាងលើ ជា​របស់​អតីត​ភរិយា​របស់​លោក ឌួ​ង ឆាយ គឺ​អ្នក​នាង ដេ​ត ម៉ា​លី​ណា (​មាន​រូបភាព​នាង​ថត​ជាមួយ​រថយន្ត​)។

ក្នុង​នោះ​លោក ឌួ​ង ឆាយ បាន​បន្ថែម​ទៀត​ថា “​ដឹង​ការ​ពិត​ហើយ​ណា​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា សាហាវ​ហួសហេតុ​។ ខ្ញុំ​ស្តាយ​ទឹកចិត្ត​ដែរ​បារម្ភ និង​អានិត​ណាស់​ស្រី​ដូច​ជា​នាង​ណាស់​”៕