អារម្មណ៍​របស់ Kim Joo Ryoung ក្រោយ​រឿង “Squid Game” ទទួល​បាន​ជោគជ័យ​ខ្លាំង

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះបានអោយដឹងថា Kim Joo Ryoung ដែលជាតួអង្គម្នាក់ក្នុងរឿង “Squid Game” បានផ្តល់បទសម្ភាស៍អំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងរឿងនេះ។

ទាក់ទងនឹងភាពជោគជ័យនៃរឿង “Squid Game” Kim Joo Ryoung បានបញ្ចេញមតិថា “ខ្ញុំបានធ្វើការព្យាករណ៍ពីភាពជោគជ័យនៃរឿងនេះក្នុងកម្រិតជាក់លាក់ណាមួយ នៅពេលដែលខ្ញុំបានអានស្គ្រីបសាច់រឿងដំបូង ប៉ុន្តែខ្ញុំមិននឹកស្មានថារឿងនេះទទួលបានភាពជោគជ័យជាសកលយ៉ាងនេះឡើយ។ វាមានអារម្មណ៍មិនច្បាស់លាស់សម្រាប់ខ្ញុំ ដោយពាក់កណ្តាលបារម្ភ ហើយពាក់កណ្តាលទៀតសប្បាយចិត្តខ្លាំង។ នេះគឺជាអារម្មណ៍ដំបូងបំផុតរបស់ខ្ញុំ ដែលអាចនិយាយថា៖ អ្វីដែលជារបស់ជនជាតិកូរ៉េ គឺជាអ្វីដែលជារបស់សកលលោក។ ហើយនេះជាកិត្តិយសណាស់ ដែលខ្ញុំបានចូលសម្តែងជាតួអង្គនៅក្នុងរឿង “Squis Game” នឹងធ្វើអោយខ្ញុំមានមោទនភាព”៕