ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុត ចាន់អូចា បានប្រកាសកាលពីថ្ងៃទី ១១ តុលា ២០២១ នេះថា ចាប់ពីថ្ងៃទី ១ វិច្ឆិកា ២០២១ នេះតទៅ ប្រទេសថៃនឹងបើកអោយអ្នកដំណើរមកពីប្រទេសដែលមានហានិភ័យកូវីដ១៩ ទាប និង ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយនោះអាចចូលមកក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ។
អ្នកដំណើរទាំងនោះត្រូវបង្ហាញលទ្ធផ្ឲលតេស្ត RT-PCR ដែលបានធ្វើនៅប្រទេសខ្លួន និង ឆ្លងកាត់ការធ្វើតេស្តនៅប្រទេសថៃមួយទៀត ។ ប្រទេសដែលទទួលបានការអនុញ្ញាតនេះគឺ សិង្ហបុរី អាល្លឺម៉ង់ ចិន និង សហរដ្ឋអាមេរិក ។ នៅខែធ្នូ ប្រទេសថៃនឹងបើកបន្ថែមចំពោះប្រទេសផ្សេងៗទៀត៕