Solskjaer ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​និយាយ​កុហក​»

0

លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​និយាយ​កុហក​» ចំពោះ​ខ្សែបម្រើ​ហូ​ឡង់ Donny van de Beek ដោយ​អតីត​កីឡាករ​បាល់ទាត់​របស់ Manchester United លោក Paul Ince​។

Paul Ince មិន​បាន​និយាយ​ដោយ​ចំ​ៗ អំពី​របៀប​ដែល​លោក Solskjaer បាន​ប្រព្រឹត្ត​ចំពោះ​អតីត​តារា​ឆ្នើម​របស់ Ajax ក្នុង​ពេល​គាត់​នៅ United ។ លោក Ince បាន​អះអាង​ថា កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូប​នេះ ត្រូវ​បាន​គេ​បោក​បញ្ឆោត​តាំងពី​ការ​មក​កាន់​ទឹកដី Old Trafford ហើយ​បាន​ជំរុញ​ឱ្យ​រូបគេ​ផ្លាស់​ប្តូរ​ចេញ នៅ​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខែមករា​ទៅ​វិញ​។

ខ្សែបម្រើ​ហូ​ឡង់​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​មក​ទឹកដី Old Trafford នៅ​រដូវក្តៅ​ឆ្នាំ ២០២០ ដែល​ជាតា​រា​វ័យក្មេង​មួយ​រូប​ចេញពី​ក្រុម Ajax ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​ជួយ​ក្រុម​ឈាន​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​៕