កីឡាករ Cristiano Ronaldo បានទទួលការរិះគន់បន្ថែមទៀត ចំពោះប្រតិកម្មរបស់គាត់នៅចុងបញ្ចប់នៃការប្រកួតរបស់ក្រុម Manchester United ជាមួយក្រុម Everton មុនពេលការប្រកួតអន្ដរជាតិ។ តារាឆ្នើមព័រទុយហ្កាល់ បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី ២ ប៉ុន្តែមិនអាចជួយឱ្យក្រុមបិសាចក្រហមទទួលជ័យជម្នះបាន។
មានការខកចិត្តយ៉ាងខ្លាំងនៅចុងក្រោយនៃការប្រកួត Ronaldo ត្រូវបានគេឃើញដើរចេញពីទីលានតែម្តង។ ថ្លែងទៅកាន់ Paddy Power អតីតកីឡាករជម្រើសជាតិអង់គ្លេសលោក Nigel Winterburn បានចង្អុលបង្ហាញថា CR 7 គួរតែមានការគួរសមចំពោះគូប្រជែងរបស់គាត់។
លោក Winterburn បាននិយាយថា៖ “ខ្ញុំមិនដឹងថាហេតុអ្វីបានជា Cristiano Ronaldo មិនចាប់ដៃនរណាម្នាក់បន្ទាប់ពីការប្រកួតជាមួយ Everton ក្នុងកាលៈទេសៈនេះខ្ញុំគិតថាគាត់គួរតែចាប់ដៃពួកគេ” ៕