បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា រដ្ឋាភិបាលសិង្ហបុរីត្រៀមបើកអោយអ្នកដែលបានចាក់វ៉ាក់សាំង ពេញលេញ មកពីប្រទេសចំនួន ៨ ដែលក្នុងនោះក៏មាន អង់គ្លេស បារាំង អេស្ប៉ាញ និង សហរដ្ឋអាមេរិក ចូលក្នុងប្រទេសខ្លួនបាន។
គួរបញ្ជាក់ថា សិង្ហបុរី បានធ្វើការបើកការធ្វើដំណើរឆ្លងព្រំដែន ទៅកាន់ប្រទេសជាច្រើន ដោយគ្មានការធ្វើចត្តាឡីស័កនោះទេ៕