ក្តៅ​ៗ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បញ្ជា​អោយ​លុប​វី​ដេ​អូ​បទ “Are You Ok​?​”

0

ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​សរសេរ​បញ្ជាក់​ថា “​សូមអ្នក​គ្រប់គ្រង​ការ​ផលិត របស់​ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់​ផលិតកម្ម Galaxy Navatra ចេញ​ជា​បន្ទាន់ ទៅ​តាម​ការ​ស្នើ​សុំ​របស់ អ្នកគាំទ្រ ហើយ​ត្រូវ​ពិនិត្យ​មើល​ចំណុច​ខ្វះខាត​កែ​លម្អ​ឡើង​វិញ​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទ “Are You Ok​?​” ត្រូវ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាងច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម ទាំង​ការ​និពន្ធ​ទំ​នុង​ច្រៀង ក៏​ដូច​ជា​វី​ដេ​អូ​ដែល​ការ​តុបតែង​ខ្លួន​ជា​កូនសិស្ស​ហើយ​មាន​កាន់​អាវុធ​៕