ភ្នំពេញ៖ តារាសម្តែង មាន សូនីតា ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យ ជាពិសេសទទួលរហស្សនាមថា “រាជិនីក្រមា” ពេលនេះស្រាប់តែបង្ហោះនៅរូបថតប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គម Instagram ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយរូបថតទាំងនោះ សុទ្ធតែជារូបថតសិចស៊ី ដែលនាងបានងូចទឹកជ្រោះយ៉ាងត្រជាក់។
ក្នុងនោះនាងក៏បានសរសេរសារខ្លីថា “មានជ្រោះ មានទឹក មានភ្នំ មានថ្ម មានព្រៃ… សម្រស់ធម្មជាតិស្អាតពេកហើយ ទ្រាំមិនបញ្ចេញមិនបានលោកអើយ … ដើរឡើងភ្នំ ឡុកព្រៃ ឡុកផុក រអិល ស្លែផង រងារផង ភ្លៀងខ្លាំងទៀត តែទោះបីយ៉ាងណាពេលទៅដល់ កំលាំងមិនដឹងមកពីណាទេលោកអើយ ធម្ម ជាតិវាស្អាតពេករហូតដល់ភ្លេចពាក្យ ត្អូញត្អែរទាំងនេះអស់ហើយ”៕



