អូស្ត្រាលី៖ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ news.com.au ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា ប្រធានមន្ត្រីសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត Kerry Chant បានចេញមកបញ្ជាក់អំពីការរកឃើញនៅ ករណីកូវីដ១៩ប្រភេទ Delta ទម្រង់ថ្មី ចំនួន ៨ករណី ដែលកើតឡើងនៅរដ្ឋ New South Wales។
លោកស្រីបានបន្តទៀតថា “យើងមានកម្មវិធី ឆ្លើយតបទៅនឹងជំងឺរាតត្បាត។ ការស៊ើបអង្កេតទាំងនោះ បានរកឃើញ វីរុសកូវីដបំប្លែងខ្លួន Delta ដែលមានហ្សែនខុសពីវីរុសកូវីដបំប្លែងខ្លួន ដែលកំពុងចរាចរណ៍ក្នុងទីក្រុង ស៊ីដនី នាពេលបច្ចុប្បន្ន”។
ក្នុងនោះលោកស្រីវេជ្ជបណ្ឌិត Chanet បានបន្ថែមថា “គ្មានភស្តុតាងណាមួយបញ្ជាក់ថា វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពឆ្លងកាន់តែខ្លាំង ធន់នឹងវ៉ាក់សាំង ឬធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ”៕