មេការ​ផ្ទះសំណាក់ តាម​ទាន់​ជនសង្ស័យ​ម្នាក់​រៀបចំ​ដឹក​សព​នារី​រង​គ្រោះ​ចេញពី​បន្ទប់

0

ពោធិ៍សាត់​៖ នៅ​វេលា​ម៉ោង​ប្រមាណ ៨​ព្រឹក ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំនុច ផ្ទះសំណាក់ “​យ៉ិ​ន​ស៊ិ​ន​ថ្មី​” ក្រោយ​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់ ត្រូវ​គេ​សម្លាប់ ហើយ​រុំ​ភួយ បម្រុង​ដឹក​តាម​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល ប៉ុន្តែ​ត្រូវ​បាន​មេការ​ផ្ទះសំណាក់​ប្រទះ​ឃើញ ហើយ​ស្លន់ស្លោរ​រត់​បាត់​ទៅ​។

បើ​តាម​ប្រភព​ពី​បុគ្គលិក​ផ្ទះសំណាក់​បានអោយ​ដឹង នារី​រង​គ្រោះ​ខាងលើ​បាន​មក​ជួល​បន្ទប់​ខាងលើ​ធ្វើការ​ស្នាក់​នៅ​មួយ​យប់​។ ហើយ​នៅ​យប់​ដ​ដែរ ក៏​មាន​បុរស​ម្នាក់ បាន​មក​ស្នាក់​នៅ​បន្ទប់​ខាងលើ​។ លុះដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ក៏​មេការ​បាន​ប្រទះ​ឃើញ​បុរស​សង្ស័យ​ខាងលើ បាន​កំពុងធ្វើការ​រៀបចំ​ដឹក​សព​នារី​ខាងលើ​ចេញពី​បន្ទប់ យក​ទៅ​ប្លុង​ចោល​។ ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ 1G-8098​។

នៅ​ពេល​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ខាងលើ​៕