បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន DailyMail នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានអោយដឹងថា និស្សិតកម្ពុជាមួយក្រុមបានកំពុងបង្កើតដ្រូនខ្នាតតូច ដែលអាចដឹកមនុស្សបើកបាន។
គួរបញ្ជាក់ថាក្រុមនិស្សិតនោះ គឺកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានចំណាយថវិកាអស់ប្រមាណ ២ម៉ឺនដុល្លារ ដើម្បីធ្វើការបង្កើតនៅទ្រូន ដ៏ធំមួយ ដែលអាចមនុស្សជិះបាន និងហោះកំពស់៤ម៉ែត្រ ពីដី។
ក្នុងនោះដែលក្រុមនិស្សិតខាងលើមានគោលបំណងចង់អភិវឌ្ឍន៍ដ្រូននេះ ដើម្បីអោយដឹកបានធ្ងន់ និងហោះខ្ពស់ ក៏អាចជួយសម្រួលដល់ការពន្លត់អគ្គីភ័យនៅអគារខ្ពស់ៗផងដែរ៕


