រដ្ឋាភិបាល​ថៃ​ដាក់​ចេញ​លក្ខខណ្ឌ ៣​យ៉ាង ដើម្បី​បើក​ក្រុង​បាងកក​អោយ​ភ្ញៀវ​ទេសចរណ៍​បរទេស​មកវិញ

0

បាងកក​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Nation បានអោយ​ដឹង​ថា​ប្រទេស​ថៃ​នឹង​បើក​អោយ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ទៅ​កាន់​ប្រទេស​ខ្លួន ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អភិបាលក្រុង​បាងកក លោក Aswin Kwanmuang ដែល​បាន​ប្រកាសនៅថ្ងៃចន្ទនេះ​ថា “ដើម្បីបើកទីក្រុងបាងកកអោយភ្ញៀវទេសចរណ៍បរទេស ដែលបានចាក់វ៉ាក់សាំងរួចរាល់ ដោយមិនបាច់ធ្វើចត្តាឡីស័ក គឺត្រូវតែបំពេញលក្ខខណ្ឌ ៣យ៉ាង​”​។

ចំពោះ​លក្ខខណ្ឌ​ទាំង ៣​នោះ​រួម​មាន

១. ប្រជាជន​ក្រុង​បាងកក ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៧០%​។ ក្រុង​បាងកក​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​សម្រេច​បាន​គោលដៅ​នេះ ត្រឹម​ថ្ងៃ​ទី​២២​តុលា​។

២. ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ប្រចាំ​ថ្ងៃ ត្រូវ​តែ​មាន​និន្នាការ​ថយ​ចុះ​។ បច្ចុប្បន្ន ចំនួន​ឆ្លង​នៅ​ក្រុង​បាងកក មាន​ពី ២៧០០ ទៅ ២៨០០​នាក់​ជា​មធ្យម​។

៣. ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ គួរតែ​បន្ត​ថយ​ចុះ​៕

ប្រភព៖ The Nation