គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Ronald Koeman និយាយថា គាត់មិនចង់និយាយអំពីអនាគតរបស់គាត់ទៀតទេ បន្ទាប់ពីស្មើ ១-១ ជាមួយក្រុម Granada ។
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ បានសារភាពថា «ថ្ងៃនេះ Barca មិនមែនជា Barca កាលពី ៨ ឆ្នាំមុនទេ» បន្ទាប់ពីក្លឹបត្រូវការគ្រាប់បាល់តាមស្មើពី Ronald Arauajo បន្ទាប់ពីលេងបាន ៨៨ នាទី។
យ៉ាងណាមិញ ទោះបីជាមានពាក្យចចាមអារាមថា លោក Koeman អាចត្រូវបណ្តេញចេញ ប្រសិនបើ Barca ខកខានមិនទទួលបានលទ្ធផលល្អ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះក៏ដោយ ក៏បុរសរូបនេះផ្ទាល់បានបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីអនាគតផ្ទាល់ខ្លួនរបស់គាត់ឡើយ៕