ការប្រកួតរបស់ Juventus ដោយគ្មាន Cristiano Ronaldo នៅតែបន្ត ខណៈដែលពួកគេមិនអាចយកឈ្នះពីការប្រកួតថ្មីៗរបស់ពួកគេទល់នឹង AC Milan ដែលអាចរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ។
វាហាក់បីដូចជាក្រុម Juventus នឹងយកឈ្នះក្នុងការប្រកួតនេះ បន្ទាប់ពីការនាំមុខមុនដោយ Álvaro Morata ។ ទោះយ៉ាងណាក៏ដោយក្រុមរបស់លោក Massimiliano Allegri មិនអាចយកឈ្នះលើក្រុម AC Milan បានឡើយ។
នៅសល់ ១៤ នាទីមុនបញ្ចប់ការប្រកួត Ante Rebić រកបានមួយគ្រាប់យ៉ាងស្អាត ដែលជួយអោយ Milan តាមស្មើ។ ការប្រកួតបានបញ្ចប់ដោយលទ្ធផល ១-១ ដែលនាំឱ្យ Juventus ធ្លាក់ទៅលេខ ១៨ ក្នុងលីក។
វាមិនគួរឲ្យជឿសម្រាប់រឿងដែលបានកើតឡើលោះក្រុម Old Lady ក្រោមការដឹកនាំរបស់លោក Allegri បាននាំឱ្យមានការរិះគន់ជាច្រើន។ មនុស្សជាច្រើនយល់ថា ក្រុមខ្វះខ្សែប្រយុទ្ធមុតស្រួច បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo៕
សូមទស្សនាវីដេអូខាងក្រោម៖