វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានបញ្ជាក់ថា គាត់បានទទួលការវះកាត់ដោយជោគជ័យ ដើម្បីយកដុំសាច់ចេញពីពោះវៀនធំរបស់គាត់។ ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក បីដងបានបង្ហាញថា ដុំសាច់ត្រូវបានគេរកឃើញ អំឡុងពេលធ្វើតេស្តនៅមន្ទីរពេទ្យកាលពីសប្តាហ៍មុន។
លោកតាវ័យ ៨០ ឆ្នាំរូបនេះ បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងការបង្ហោះ Instagram រួមជាមួយរូបភាពរបស់គាត់ ពាក់អាវយឺតជម្រើសជាតិប្រេស៊ីលពណ៌លឿងដ៏ល្បីល្បាញថា គាត់នៅតែមានសុទិដ្ឋិនិយម ចំពោះការជាសះស្បើយរបស់គាត់ ហើយនិយាយថា គាត់នឹងរក្សាស្នាមញញឹមនៅលើមុខរបស់គាត់ សម្រាប់អ្នកទាំងអស់គ្នា។
Pele ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកីឡាករបាល់ទាត់ដ៏ល្អបំផុតម្នាក់ ដោយបានបញ្ចេញសមត្ថភាពលើឆាកជាតិ និងពិភពលោកអស់រយៈពេលជាងមួយទសវត្សរ៍ ដោយសរុបពីការស៊ុតបាល់បញ្ចូលទីជាង ១.០០០ គ្រាប់សម្រាប់ក្លិប និងប្រទេសពេញមួយអាជីពរបស់គាត់ ដោយភាគច្រើនគឺនៅក្លិប Santos ហើយគាត់ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេល របស់ប្រេស៊ីល ដោយរកបាន ៧៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៩២ លើកផងដែរ។ តីតខ្សែប្រយុទ្ធរូបនេះ បានលេងនៅ World Cup ចំនួន ៤ ដងឲ្យក្រុមប្រេស៊ីល ឈ្នះបីដងក្នុងឆ្នាំ ១៩៥៨ ១៩៦២ និង ១៩៧០ ៕