ឡាវ បិទរដ្ឋធានីវៀងច័ន្ទ ១៤ថ្ងៃ ក្រោយផ្ទុះជំងឺកូវីដ១៩

0

វៀងច័ន្ទ៖ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាឲ្យបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ រយៈពេល ១៤ថ្ងៃ ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងគួរឲ្យកត់សម្គាល់ ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២១ មេសាបានឲ្យដឹងថា ក្រសួងសុខាភិបាលឡាវ ប្រកាសថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ២៦នាក់ នៅរដ្ឋធានីវៀងច័ន្ទ បន្ទាប់ពីផ្ទុះជំងឺនេះ ដែលគេជឿជាក់ថា បានចាប់ផ្តើមក្នុងអំឡុងពេលចូលឆ្នាំ ឈប់សម្រាកនៅប្រទេសឡាវ ។

ការបិទខ្ទប់នេះត្រូវអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៥ ខែឧសភា ។

ចំពោះការធ្វើដំណើរចេញចូលរដ្ឋធានីវៀងច័ន្ទ ត្រូវបានហាមឃាត់ លើកលែងតែពលរដ្ឋអចិន្ត្រៃយ៍នៅរដ្ឋធានី ដែលវិលត្រឡប់ចូលផ្ទះមកពីខេត្តនានាប៉ុណ្ណោះ ទើបអនុញ្ញាត ។ ដោយឡែកសម្រាប់រថយន្តដឹកទំនិញ ត្រូវបានផ្តល់អាជ្ញាបណ្ណ ដល់បុគ្គលមួយចំនួនប៉ុណ្ណោះ ៕