ក្លិបអធិរាជស Real Madrid បានប្រកាសថា ខ្សែបម្រើ Federico Valverde បានធ្វើតេស្តវិជ្ជមាន COVID-19។
ខ្សែបម្រើអ៊ុយរូហ្គាយវ័យ ២២ឆ្នាំរូបនេះ កំពុងនៅដាច់ដោយឡែកពីគេ ក្រោយវិជ្ជមានកូវីដ១៩ និងបានខកខាន ក្នុងការប្រកួតលីក ០-០ ជាមួយ Getafeផងដែរ។
ជាមួយគ្នានោះ Valverd នឹងខកខានការប្រកួតជាមួយក្រុម Cadiz ក៏ដូចជា Real Betis នាចុងសប្តាហ៍នេះ និងការប្រកួតជើងទី ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទល់នឹងក្រុមតោខៀវ Chelsea ៕
Telegram Channel : JOIN US ⏬