មន្ត្រីនៃនាយកដ្ឋានប៉ូលីស ការពារអ្នកប្រើប្រាស់ និងរដ្ឋបាលចំណីអាហារ និងឱសថ ប្រទេសថៃ បានបើកប្រតិបត្តិការបង្ក្រាបរោងចក្រ Orrada ដែលផលិតវេចខ្ចប់ម៉ាកប៊ីចេង Ajinomoto ក្លែងក្លាយ សាប៊ូរាវសម្រាប់លាងចាន និងផលិតផលផ្សេងៗទៀត ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងស្រុកឡុកកា ប្រទេសថៃ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការឆ្មក់បង្ក្រាបនេះ ពលករចំណាកស្រុកត្រូវបានគេរកឃើញ វេចខ្ចប់ផលិតផលប្រើប្រាស់ក្លែងក្លាយទាំងនោះ។
ការស៊ើបអង្កេតរបស់ប៉ូលីស បានរកឃើញថា រោងចក្រនេះបានផលិត ផលិតផលក្លែងក្លាយអស់រយៈពេល ជាងមួយឆ្នាំហើយ។ រោងចក្រនេះបានផលិតម្សៅគ្រឿងទេស ដោយលាយចូលគ្នារវាង MSG ជាមួយអំបិល ដែលបន្ទាប់មកត្រូវបានវេចខ្ចប់ដោយប្រើឈ្មោះ Ajinomoto ៕