មិនធម្មតា! សូម្បីសត្វឆ្កែ ក៏ត្រូវធ្វើចត្តាឡីស័ក រកជំងឺដែរ

0

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ ដោយមានការចូលរួមពីមន្រ្តីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម និងនគរបាលខេត្តសៀមរាប បានសហការគ្នាឃាត់ រថយន្តដឹកសត្វឆ្កែ ៦១ក្បាល ដែលឈ្មួញនាំចេញ ពីខេត្តបន្ទាយមានជ័យ យកទៅលក់បន្ត នៅខេត្តសៀមរាប ។ សត្វឆ្កែជាង ៦០ក្បាល ខាងលើនេះ ត្រូវមន្រ្តីជំនាញ យកទៅរក្សាទុកនិងធ្វើចត្តាឡីស័ក រកជំងឺផងដែរ កាពីថ្ងៃទី២០ កុម្ភៈ ២០២១ ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋ និងសង្គមជាច្រើន បានកោតសរសើរ និងចាត់ទុកជាខេត្តគំរូ ក្នុងការដាក់ចេញវិធានការ និងបទបញ្ជាហាម ការលក់និងជួញដូរ ក្នុងមូលដ្ឋានរបស់ខ្លួន ខណៈសត្វឆ្កែ ដែលជាប្រភេទសត្វចិញ្ចឹម និងមានភាពឆ្លាតវៃ ការពារ និងស្មោះត្រង់នឹងម្ចាស់ កំពុងក្លាយជាចំណីពេញនិយមរបស់អ្នកនិយម ទទួលទានមួយចំនួនក្នុងប្រទេសកម្ពុជា ។

របាយការណ៍របស់អង្គការឃ្លាំមើល សត្វបានបង្ហាញថា ក្នុងមួយឆ្នាំៗ មានសត្វឆ្កែរាប់សែនក្បាលត្រូវបានគេសម្លាប់ យកសាច់ទទួលទានជាអាហារក្នុងប្រទេសកម្ពុជា ៕