មន្រ្តីប៉ូលីស និងអ្នកស្រុកជាង ១០០នាក់ នៅក្នុងស្រុក Pak Thong Chai បស់ខេត្ត Nakhon Ratchasima ប្រទេសថៃ កំពុងតាមប្រមាញ់បុរសម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានរំលោភ និងសម្លាប់ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់
ដោយបោះចោលសាកសពរបស់នាង តែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្ទះកុមារីរងគ្រោះ។
កាលពីថ្ងៃពុធប៉ូលីសក្នុងតំបន់ Pak Thong Chai ត្រូវបានគេជូនដំណឹង អំពីការរកឃើញសាកសពក្មេងស្រី នៅតំបន់ព្រៃមួយក្នុងស្រុក។ សពត្រូវបានអ្នកស្រុកប្រទះឃើញនៅចម្ងាយ ១០ ម៉ែត្រពីផ្ទះរបស់នាង។ ក្មេងស្រីរងគ្រោះត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់រំលោភ និងសម្លាប់។ ជនជាប់ចោទដែលត្រូវគេចោទប្រកាន់ ត្រូវបានគេស្គាល់ឈ្មោះ Anuwat Polchapo អាយុ ២៥ឆ្នាំ ជាអ្នកជិតខាង ដែលបានរត់គេចខ្លួន បន្ទាប់ពីបានប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវនេះ។ ម្តាយក្មេងស្រីបានប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា នាងនិងប្តីរបស់នាង បានចេញទៅធ្វើការដូចធម្មតា កាលពីថ្ងៃពុធ។ កូនស្រីរបស់ពួកគេបានបាត់ខ្លួន នៅពេលពួកគេត្រឡប់មកវិញ ហើយជនសង្ស័យត្រូវបានគេឃើញកំពុងផឹកស៊ី ជាមួយអ្នកជិតខាងផ្សេងទៀត នៅថ្ងៃនោះផងដែរ។
ពលរដ្ឋឈ្មោះ Boonchuay Watchapo អាយុ ៤៨ ឆ្នាំ ជាអ្នកជិតខាងបាននិយាយថា Anuwat រស់នៅជាមួយជីដូន ហើយគ្មានការងារធ្វើនោះទេ។ ជនសង្ស័យរូបនេះ ធ្លាប់បានគេចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន និងរំលោភក្មេងប្រុសម្នាក់នៅខេត្ត Nakhon Phanom ។ គាត់ត្រូវបានដោះលែងពីពន្ធនាគារប្រហែល ៤ខែកន្លងមក ហើយពេលនេះត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទឧក្រិដ្ឋនេះ៕
ប្រភព៖ Thenationthailand