Home សង្គម ជនជាតិយូ​ហ្គា​ន់​ដា​ម្នាក់ បម្រុងនាំគ្រឿងញៀន​ជិត​ ២​គីឡូក្រាម ឡើងយន្តហោះទៅកូរ៉េខាងត្បូង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជនជាតិយូ​ហ្គា​ន់​ដា​ម្នាក់ បម្រុងនាំគ្រឿងញៀន​ជិត​ ២​គីឡូក្រាម ឡើងយន្តហោះទៅកូរ៉េខាងត្បូង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ៖ ឃាត់ខ្លួនបុរស​ជនជាតិយូ​ហ្គាន់​ដាម្នាក់ ​ក្រោយបម្រុងលួចនាំ​គ្រឿងញៀន​ជិត ២គីឡូក្រាម ឡើងយន្តហោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​ដឹកនាំ​ដោយ​លោក សារី បុត្រ​សត្យា ​ចូលរួម​សហការ​ជាមួយ​គយ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ​បាន​ដំណើរការ​ត្រួត​ពិនិត្យ​កាបូបស្ពាយ ​មិន​ប្រក្រតី​សង្ស័យ​លាក់​បង្កប់​ សារធាតុ​ញៀន ឃាត់​ជនសង្ស័យ ​ម្នាក់​ ជា​ជនជាតិ យូ​ហ្គា​ន់​ដា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅវេលា​ម៉ោង​២០ និង​៣០​នាទី ​នៅ​ចំណុច អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ ​ស្ថិតក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ MUGERWA JOEL ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ យូ​ហ្គា​ន់​ដា កាន់​លិខិត​ឆ្លង​ដែន​លេខB១៣២២៩៧ ​ចាប់​យក​វត្ថុតាង ថ្នាំញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​​ (ICE) ទម្ងន់​សុទ្ធ ១៩២២.៩០​ក្រាម​។ ថ្នាំញៀន​នេះ​ ជនសង្ស័យ​នាំ​ចេញ​ពី​កម្ពុជា ​ទៅកាន់​ប្រទេស​សាធារណរដ្ឋ​កូរ៉េ ចេញ​ពី​កូរ៉េ ​ទៅកាន់ ឌូ​បៃ ​ប្រទេស ​អារ៉ាប់​រួម ​ចេញពី​ឌូ​បៃ​ ទៅកាន់​ប្រទេស យូ​ហ្គា​ន់​ដា ៕

 

Previous articleឧត្ដមសេនីយ៍ឯក ហ៊ុន ជា ស្នើឲ្យក្រសួងពាក់ព័ន្ធ ពិនិត្យកំហុសឆ្គងរឿងទុំទាវ២០២១ ឡើងវិញ ដើម្បីកុំឲ្យរាស្រ្តគិតថា ច្បាប់លំអៀង
Next articleប៉ូលីសកំពុងតាមប្រមាញ់បុរសម្នាក់ពីបទ រំលោភសម្លាប់ក្មេងស្រីអាយុ ៨ឆ្នាំ