បុរសម្នាក់បាញ់សម្លាប់សង្សារ និងខ្លួនឯង ពេលកំពុងផឹកស៊ី

0

កម្មករសំណង់ម្នាក់ បានបាញ់សម្លាប់ស្ត្រីវ័យ ៣១ឆ្នាំ មុនពេលបាញ់សម្លាប់ខ្លួនឯង កាលពីយប់ថ្ងៃអាទិត្យ ខណៈកំពុងផឹកស៊ីជាមួយមិត្តភក្តិ នៅផ្ទះរបស់គាត់ ក្នុងស្រុក Ta Khli ខេត្ត Nakhon Sawan ប្រទេសថៃ។ យោងតាមសាក្សីបានឲ្យដឹងថា Vinai Khamphasri អាយុ ៥៣ឆ្នាំបានអញ្ជើញមិត្តរួមការងារ ៤ ទៅ ៥ នាក់
ក្នុងនោះមានឈ្មោះ Chanchira Phuluamsai អាយុ ៣១ ឆ្នាំជាស្ត្រីដែលគាត់មានទំនាក់ទំនងស្នេហាជាមួយ ដើម្បីធ្វើការផឹកស៊ីនៅផ្ទះរបស់គាត់។

ពួកគេបានចាប់ផ្តើមផឹក តាំងពីព្រលឹមដោយអង្គុយនៅតុ។ សាក្សីបានប្រាប់ប៉ូលីសថា នៅម៉ោងប្រហែល ៩យប់ Vinai
បានដកកាំភ្លើងកែឆ្នៃមួយដើម ហើយបានបាញ់ទៅលើនាង Chanchira ចំក្បាល។ មិត្តភក្តិទាំងអស់របស់គាត់បានភ័យស្លន់ស្លោ និងរត់ខ្ចាត់ខ្ចាយ ដោយភ័យខ្លាចអំពីអាយុជីវិតរបស់ពួកគេ។
ប្រហែលមួយនាទីក្រោយមក ពួកគេបានលឺស្នូរកាំភ្លើងមួយគ្រាប់ទៀត ហើយពួកគេបានវិលត្រឡប់ទៅផ្ទះផឹកស៊ីនោះវិញ ដោយប្រយ័ត្នប្រយែង ហើយបានឃើញលោក Vinai បានបាញ់ខ្លួនឯងចំក្បាល។

នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញថា Vinai និង Chanchira បានស្លាប់ទាំងពីរនាក់ ដោយអង្គុយលើកៅអី ព្រមទាំងក្បាលក្រាបចុះនៅលើតុ។ មិត្តភក្តិបាននិយាយថា Vinai បានរៀបការហើយ បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយនាង Chanchira ជាកម្មករសំណង់ ដែលរស់នៅក្នុងភូមិក្បែរនោះ៕

ប្រភព៖ bangkokpost