Home សង្គម បានអីនៅទៀត! កូនតិរច្ឆានញៀនថ្នាំដល់កម្រិត យកដែកកេះដុតផ្ទះ ឪពុកបង្កើតឆេះខ្ទេច

បានអីនៅទៀត! កូនតិរច្ឆានញៀនថ្នាំដល់កម្រិត យកដែកកេះដុតផ្ទះ ឪពុកបង្កើតឆេះខ្ទេច

0

ភ្នំពេញ៖ កាលពីម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី៣១ ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​បុរសឈ្មោះ សឺត សីលា អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកដែកកេះធ្វើសកម្មភាព ដុតផ្ទះរបស់ឪពុកខ្លួនឈ្មោះ ពិត សឺត ភេទប្រុស អា​យុ​​៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាល​ឱ្យឆេះផ្ទះមួយខ្នងទំហំ ៦ម៉ែត្រគុណ នឹង៧ម៉ែត្រ​ ព្រមទាំងសម្ភារៈទ្រព្យសម្បត្តិ បណ្តាលឱ្យឆេះអស់ទាំងស្រុង​ សរុបការខូចខាតជាប្រាក់ប្រមា​ណ​ ១៣,​០០០ដុល្លារ ។

នៅពេលកើតហេតុសមត្ថកិច្ច បានឃាត់​ខ្លួនជនសង័្សយខាងលើ​ ធ្វើការស្រាវជ្រាវ​អំពោះមូលហេតុ ដែលនាំដល់ការដុតបំផ្លាញលំនៅដ្ឋាននេះ​ តែអ្វីដែលជាចម្លើយសារភាព របស់ជនសង័្ស​យនោះគឺដោយសារតែខ្លួន ប្រើប្រាស់គ្រឿង​ញៀនច្រើន។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាល កំពុងរៀបចំចាត់វិធានការតាមផ្លូវច្បាប់ ៕

Previous articleបង្ក្រាបល្បែងភ្នាល់បាល់ តាមអ៊ីនធើណែត នៅសង្កាត់ស្វាយប៉ាក ឃាត់ខ្លួនស្រីស្អាតប្រុសស្អាត ១៣នាក់
Next articleបុរសម្នាក់បាញ់សម្លាប់សង្សារ និងខ្លួនឯង ពេលកំពុងផឹកស៊ី