ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កាលពីម៉ោង ២៖៤០នាទី នថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនអប់រំក្មេងទំនើងចំនួន ៤នាក់ ដែលបានប្រើប្រាស់ម៉ូតូខុសលក្ខណៈបច្ចេកទេស (បំពាក់បំពង់ស៊ឺម៉ាំងប្រែន) ឮសូរខ្លាំងៗ បង្កការរំខានដល់ អ្នកជិតខាងក្នុងមូលដ្ឋាន ។
ក្មេងទំនើងទាំង ៤នាក់ខាងលើ ១.ឈ្មោះ នឿន សោភណ័ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី (ម្ចាស់ម៉ូតូ) ២.ឈ្មោះ ជុន សោភ័ណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ៣.ឈ្មោះ អូន សំអាត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី និង៤.ឈ្មោះ ហួម ហង់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ។
ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើការអប់រំណែនាំ ដោយមានកិច្ចសន្យា និងឱ្យអាណាព្យាបាល មកធានាទៅមូលដ្ឋានវិញ ៕