បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបង្ហោះវីដេអូ សត្វឆ្កែខាំសត្វពង្រូល

0

បុរសអាយុ ៣៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រម៉ាញ់ និងជួញដូរសត្វព្រៃ បន្ទាប់ពីគាត់បានបង្ហោះវីដេអូនៅលើ TikTok បង្ហាញពីសត្វឆ្កែខាំសត្វពង្រូល។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ (០៤ កុម្ភៈ) ក្នុងខេត្ត Songkhla ប្រទេសថៃ។ លោក Pithak Uthaitham មេបញ្ជាការអង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថានបាននិយាយថាលោក Supachai Nichakornpong ដែលមានដើមកំណើតនៅខេត្ត Phatthalung ត្រូវបានចាប់ខ្លួននៅឯផ្ទះរបស់គាត់ក្នុងតំបន់ Padang Besar ក្នុងស្រុក Sadao ខេត្ត Songkhla​ ប្រទេសថៃ ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង អំពីវីដេអូមួយដែលបានបង្ហោះនៅលើ TikTok បង្ហាញពីសត្វពង្រូលព្រៃ
ត្រូវបានខាំរដោយឆ្កែពីរក្បាល។ ពាក្យបណ្តឹងនោះបានបរិយាយថា អ្នកដែលបានថត និងបង្ហោះឃ្លីបនោះ មិនបានព្យាយាមជួយសត្វពង្រូលទេ ហើយបានបណ្តោយឱ្យសត្វឆ្កែខាំ។ មេប៉ូលីសរូបនោះបាននិយាយថាលោក Supachai បានសារភាពថាបានថត ហើយបានបង្ហោះវីដេអូឆ្កែខាំសត្វពង្រូលនោះនៅលើ TikTok។ លោក Pithak បាននិយាយថាលោក Supachai ធ្លាប់មានប្រវត្តិបង្ករហឹង្សាកាលពីពេលកន្លងមក។

បញ្ជាក់ផងដែរថាលោក Supachai ធ្លាប់បានជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំនៅ Songkhla ពីបទចាក់ និងធ្វើឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដល់ចៅហ្វាយស្រុករងមួយរូបនៅក្នុងស្រុក Sadao ហើយត្រូវបានដោះលែងពីពន្ធនាគារស្រុក Nathawi កាលពីឆ្នាំ ២០១៩ ៕

ប្រភព៖ bangkokpost