ភ្នំពេញ៖ ជនរងគ្រោះ៣នាក់(ប្រុស) សុទ្ឋសឹងតែមានទីលំនៅ ក្នុងស្រុកសំបូរ ដែលជិះក្នុងរថយន្តសាំយ៉ុងមួយគ្រឿង បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបហេតុការណ៍រថយន្តបុកគ្នា ក្នុងទិសដៅបញ្ច្រាស់គ្នា នៅលើផ្លូវជាតិលេខ7 នៅឃុំអូរគ្រៀង ស្រុកសំបូរ កាលពីយប់ថ្ងៃទី៥ ខែកុម្ភះ។
ករណីគ្រោះថ្នាក់នេះ ត្រូវបាននគរបាលជំនាញចរាចរណ៍រកឃើញថា បណ្តាលមកពីការបើកវ៉ាជែង មិនប្រុងប្រយ័ត្ន៕

