ភ្នំពេញ៖ ឡានដឹកឧបករណ៍តន្ត្រីសម័យ មួយគ្រឿង វិលមកពីប្រគុំលេង ក្នុងកម្មវិធីគេវិញ តៃកុងងងុយដេក បើកលឿនធ្លាក់ផ្លូវក្រឡាប់ ចូលទឹកប្រឡាយ កាលពីម៉ោង ៥៖៤០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះក្នុងហេតុការណ៍នោះរួមមាន៖ ១.ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។ ២.ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀង ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ(របួសស្រាល) ។

