Home ព័ត៌មានអន្តរជាតិ ប៉ូលីស ៥នាក់រងរបួសក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ

ប៉ូលីស ៥នាក់រងរបួសក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ

0

មន្ត្រីប៉ូលីស ៥នាក់បានរងរបួសនៅក្នុងខេត្ត Narathiwat ប្រទេសថៃ នៅពេលដែលគ្រាប់បែកត្រូវបានគេបំផ្ទុះឡើង
ខណៈដែលពួកគេកំពុងស៊ើបអង្កេត លើករណីអគារមួយបានឆេះ។ ការវាយប្រហារនេះ បានកើតឡើងនៅលើផ្លូវ Iregasae-Srisakhon នៅម៉ោង ១១ និង ៣០ នាទីព្រឹក។ ស្ថានីយ៍ប៉ូលីស Sri Sakhon ត្រូវបានចុះទៅត្រួតពិនិត្យអគារប៉មមួយ ដែលត្រូវបានគេដុត។ នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុនោះ ស្រាប់តែគ្រាប់បែកមួយគ្រាប់ ដែលបានបង្កប់នៅក្បែរនោះ បានផ្ទុះឡើងធ្វើឱ្យខូចខាតដល់រថយន្តសម្ថកិច្ច និងធ្វើឱ្យមន្ត្រីប៉ូលីស
ទាំងប្រាំនាក់រងរបួស។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sri Sakhon ដើម្បីព្យាបាល ហើយឥឡូវនេះពួកគេ ស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកវរសេនីយ៍ទោ Suthon Sukwiset អធិការរងប៉ូលីស Narathiwat បាននិយាយថាមន្ត្រីជំនាញ បានស៊ើបអង្កេតទីតាំងនោះ ហើយបានរកឃើញថាគ្រាប់បែកនោះ ត្រូវបានគេដាក់បង្កប់នៅក្រោមផ្ទៃផ្លូវ ហើយភ្ជាប់ទៅនឹងបំពង់ហ្គាស ទម្ងន់ ២៥ គីឡូក្រាម។ ក្រុមមន្រ្តីសង្ស័យថា គ្រាប់បែកត្រូវបានបញ្ជាដោយ រលកសញ្ញាពីចម្ងាយ។

លោកបាននិយាយថា «ការបំផ្ទុះគ្រាប់បែកនេះ អាចជាការវាយប្រហារដែលបានគ្រោងទុក ដោយក្រុមឧទ្ទាមដែលមិនស្គាល់មួយ» ។ កាលពីព្រឹកម៉ិញជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានដុតបំផ្លាញអគារប៉មមួយ ដោយប្រើកង់ម៉ូតូជាឥន្ធនៈ ប្រហែលជានៅក្នុងការប៉ុនប៉ងទាក់ទាញមន្រ្តីប៉ូលីស ឲ្យចូលក្នុងអន្ទាក់គ្រាប់បែក៕

ប្រភព៖ The Nation Thailand

Previous articleTosun ចូលរួមជាមួយ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង
Next articleនាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីបារាំង-អឺរ៉ុប និងត្រៀមទិញបន្ថែមពីអង់គ្លេស និងចិន