Tosun ចូលរួមជាមួយ Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង

0

ខ្សែប្រយុទ្ធ Cenk Tosun របស់ក្រុម Everton បានចូលរួមជាមួយក្លិបចាស់របស់ខ្លួន Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Tosun បានផ្លាស់មកលេងនៅ Everton កាលពីខែមករាឆ្នាំ ២០១៨ ក្នុងកិច្ចសន្យា ៤ឆ្នាំកន្លះ សម្រាប់តម្លៃខ្លួនប្រហែល ២៧ លានផោន (៣៧,០៧ លានដុល្លារអាមេរិក) ប៉ុន្តែTosunត្រូវបានខកខានតួនាទីរបស់ខ្លួន នៅក្នុងក្រុមដោយរកបាន ១១ គ្រាប់ក្នុង ៥៨ ប្រកួតនៅក្នុងការប្រកួតទាំងអស់។

ប៉ុន្តែរូបគេត្រូវបានវិសមកាលរយៈខ្លីនៅ Crystal Palace កាលពីឆ្នាំមុន មុនពេលវិលត្រឡប់ទៅ Everton នៅខែមីនា បន្ទាប់ពីរងរបួសសរសៃពួរសាច់ដុំ។

សូមជម្រាបថា កីឡាករវ័យ ២៩ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៥ ប្រកួតសម្រាប់ក្រុម Everton នៅរដូវកាលនេះ។យ៉ាងណាមិញ Tosun រកបាន ៤១ គ្រាប់ក្នុង ៩៦ ប្រកួតរបស់ Super Lig របស់ទួរគីសំរាប់ Besiktas ៕