ក្មេងស្រីសិស្សសាលាអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានគេទះកំផ្លៀងដោយអ្នកជាតិនិយមម្នាក់ ដែលខឹងនៅពេលក្មេងស្រីរូបនោះ មិនបានក្រោកឈរឡើង ច្រៀងចំរៀងគោរពទង់ជាតិ នៅឯស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងខេត្ត Phra Nakhon Si Ayutthaya ប្រទេសថៃ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦ល្ងាចថ្ងៃអង្គារ។
ប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនបង្ករគឺជាអ្នកលក់អាហរនៅក្នុងស្ថានីយ៍រថភ្លើង ហើយស្រ្តីដែលជាជនដៃដល់នោះ បានសារភាពថា រូបនាងពិតជាបានទះកំផ្លៀងក្មេងស្រី ដែលជាសិស្សសាលានោះ ពិតប្រាដលមែន ដោយហេតុថា នាងមិនព្រមក្រោកឈរដើម្បីច្រៀងចំរៀងគោរពទង់ជាតិ។
ហេតុការណ៍ខាងលើនេះបានបង្ករឱ្យមានការរិះគន់យ៉ាងខ្លាំងតាមអ៊ិនធើណេត។ ក្រោយមកក្រុមគ្រួរសារជនរងគ្រោះ ក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់ប៉ូលីសមូលដ្ឋាន ដោយស្នើរឲ្យមានការចាប់ខ្លួនស្រ្តីរូបនោះ ពីបទហឹង្សាផងដែរ។ ពួកគេបានពន្យល់ថាក្មេងស្រីនោះគឺស្ថិតក្នុងវដ្តរដូវរបស់នាង ហេតុដូច្នេះហើយបានជានាង សម្រេចចិត្តមិនក្រោកឈរឡើង ក្នុងអំឡុងពេលច្រៀងចំរៀងគោរពទង់ជាតិ៕
ប្រភព៖ Nation Thailand