Zouma ព្រមានថាតំបន់ការពាររបស់ក្លឹប មិនទាន់ប្រសើរនៅឡើយ

0

តោខៀវ Chelsea  បានប្រកួតដល់ទៅ២ដងដោយមិនមានគ្រាប់បញ្ចូលទីសោះកាលពីពេលប៉ះនឹង Sevilla ព្រមទាំង
Man UTD សប្តាហ៍មុននិងចុងក្រោយពេលប៉ះនឹង Southampton ក៏បានត្រឹមស្មើ៣គ្រាប់ទៀតផងដែរ។

នៅថ្ងៃនេះកីឡាករខ្សែការពារ Zouma បានធ្វើការលើឡើងបែបព្រមានថា ក្លឹបមិនអាចមានទំនុកចិត្តច្បាស់ទេ បានថាខ្លួនពិតជាបានដោះស្រាយបញ្ហាខ្សែការពារបានល្អប្រសើរនៅពេលនេះ ប៉ុន្តែជឿជាក់ថានឹងអាចយកជ័យជំនះលើ Krasnodar ក្នុងក្របខណ្ឌ Champion Leauge នៅយប់ថ្ងៃពុធនេះបើអាចរក្សាទំរង់ដដែលបែបនេះ។

Zouma និយាយបែបនេះថា៖ ច្បាស់ណាស់ខ្ញុំមិនគិតថាយើងអាចផ្លាស់ប្តូរបាន១០០ភាគរយនោះទេ អំពីបញ្ហានេះ ប៉ុន្តែយើងនៅតែបន្តប្រឹងប្រែងនៅគ្រប់ការប្រកួត ខណៈដែលគ្រប់គ្នាពិតជាបានធ្វើការហ្វឹកហាត់ខ្លាំងមែនទែន៕

ប្រែសម្រួល៖ Lee