ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី សម្លាប់កម្មករអណ្តូងរ៉ែ ១១នាក់

0

អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការបាក់ដីនៅអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី ដែលបានសម្លាប់កម្មករអណ្តូងរ៉ែ ១១នាក់។

ការរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃពុធ នៅក្នុងរូងអណ្តូងរ៉ែមួយដែលមានជម្រៅ ២០ម៉ែត្រនៅភូមិ Tanjung Lalang ក្នុងស្រុក Muara Enim នៃភាគខាងត្បូង Sumatra នេះបើយោងតាមអ្នកនាំពាក្យ ទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយ របស់ឥណ្ឌូនេស៊ី។

ទីភ្នាក់ងារឧតុនិយមឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី បាននិយាយថាតំបន់នេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងរយៈពេល ៣ ថ្ងៃខាងមុខនេះ ហើយលើសពីនេះបាតុភូត La Nina នៅមហាសមុទ្រប៉ាស៊ីហ្វិក អាចបង្ករជាភ្លៀងធ្លាក់ខ្លាំង នៅទូទាំងកោះ៕

ប្រភព៖ CNA