ការរអិលបាក់ដីនៅព្រឹកថ្ងៃអាទិត្យ បានបណ្តាលឲ្យបាត់ខ្លួនយោធា យ៉ាងហោចណាស់ ២២នាក់ ក្នុងខេត្ត Quang Tri ភាគកណ្តាលនៃប្រទេសវៀតណាម។ រដ្ឋាភិបាលវៀតណាម បាននិយាយថាវាជាការបាត់បង់យោធាដ៏ធំបំផុត ក្នុងវេលាសន្តិភាព ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងឆ្នាំនេះ។




ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលា បានបង្ករឲ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៧០នាក់ នៅភាគកណ្តាលនៃប្រទេសនេះ ដោយគេរំពឹងថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈពេល២-៣ខាងមុខនេះ។



រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ការបាក់ដីបានវាយប្រហារ បន្ទាយទាហាន នៃតំបន់យោធាទី ៤ របស់ខ្លួន បន្ទាប់ពីការបាក់ដីមួយផ្សេងទៀតបានសម្លាប់មនុស្ស ១៣នាក់ដែលភាគច្រើន ជាទាហាន នៅក្នុងខេត្តជិតខាង Thua Thien Hue៕



