ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ព្រមទាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងត្រែង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកងមាស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនបុរសម្នាក់តាម ដីការបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកាលពី៨ ឆ្នាំមុន ។
នាយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល លោក ហោ វុទ្ធី បានអោយដឹងថាបុរសត្រូវចាប់ខ្លួន ឈ្មោះ ឆៃ កេ ន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជាអ្នកលក់ដូរ ត្រូវបានតុលាការខេត្តកំពង់ចាម វិនិច្ឆ័យ ផ្តន្ទា ទោស ដាក់ពន្ធនាគារ ១៧ឆ្នាំ រួចហើយ ពីបទល្មើសរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃ ០៨ ខែមីនា ឆ្នាំ ២០០២ ស្ថិតនៅ ភូមិអូរកណ្តាលឃុំព្រែកកំបៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកបន្តថា ជនជាប់ចោទ ក្រោយប្រព្រឹត្តបទល្មើស បានគេចខ្លួនចេញពីខេត្តកំពង់ចាម បន្ទាប់ការស្រាវជ្រាវ ជនល្មើសខាងលើ បាន មកសម្ងំនៅ ខេត្តស្ទឹងត្រែង ស្នាក់នៅផ្ទះ របស់ទណ្ឌិត ( ផ្ទះ ជនល្មើស ) ភូមិរា ជានុកូល (ជាងជើងទីបញ្ជាការ កងពល ១២៨) សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្នជនសង្ស័យ ខាងលើកា រិ ជំនាញ ប្រគល់ជូនកំលាំងអធិការដ្ឋាន ស្រុកកងមាស នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នាំយក ទៅ ខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕