ភ្នំពេញ៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ប៊ុន រតនា បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ
ស្ថិតនៅ នៅឃុំជ្រោយស្តៅ និងអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលកំពុងរងនូវបញ្ហាគ្រោះទឹកជំនន់
ដោយលោកឧកញ៉ា ប៊ុន រតនា ប្រកាន់គោលជំហរ «ជួយគ្នាក្នុងគ្រាអាសន្ន ខ្មែរជួយខ្មែរ» នេះហើយលោកក៏មិនឱបដៃឈរមើល ដោយបន្តរំលែកនូវថវិកាផ្ទាល់ខ្លួន និង កៀរគរ សប្បុរសធម៌ផ្សេងៗ ឲ្យរួមដំណើរទៅជាមួយលោក ដើម្បីបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពពុងប្រឈមបញ្ហាគ្រោះទឹកជំនន់។
លោកឧកញ៉ា បានឲ្យដឹងថា ខ្ញុំបាទ និងភរិយា រួមជាមួយលោកគ្រូ សឹង ឆាតវិជ្ជា និងលោក ឧកញ៉ា ទេស ដារ៉ាវិចិត្រ និងសមាជិក Master Life Club បាននាំយកថវិការសរុបទាំងអស់ជាង២០លានរៀល ទិញជាអំណោយមានអង្ករ មី ទឹកត្រី ប៊ីចេង និងថវិកាមួយចំនួនតូច ក្នុងមួយគ្រួសារ មកចែកជូនបងប្អូនប្រជាពលរដ្ឋសរុបជិត២០០គ្រួសារនៅឃុំជ្រោយស្តៅ និងអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។
លោកឧកញ៉ាបន្តថា តាមរយៈមូលនិធិខ្មែរតែមួយ របស់លោក សឹង ឆាតវិជ្ជា ស្ថាបនិក Master Life Club បានកៀរគរថវិកា ហើយបូករួមជាមួយការរៃអង្គាស់គ្នា ក្នុងសមាជិករបស់ក្លិប ក៏បានប្រមូលថវិកាយ៉ាងច្រើននេះ មកជួយដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ។
លោកឧកញ៉ាបានបន្តទៀតថា ចំពោះថវិកាដែលបងប្អូនចូលរួមបរិច្ចាកនិងយកទៅចែកនៅថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ដោយឡែកសំរាប់បងប្អូនចង់ចូលរួមបរិច្ចាកអាចផ្ញើរថវិការតាមរយៈ ប្រព័ន្ធផ្ញើថវិកាចំនួន ៣ យ៉ាងរហ័ស របស់លោកឧកញ៉ា ដែលមានដូចខាងក្រោមនេះ៖
-ABA: 001 142 816 (Bun Ratana)
-Acleda ទាន់ចិត្ត: 1135 6761 4 (Bun Ratana)
-Wing លេខទូរសព្ទ: 010 330 011 – 090330 011 ៕

















